Khmer Class Script about Sea Turtle

(ក singing ធម្មជាតិអើយកុំឡើយព្រួយ)
ក: បង ម! ម៉ោ!​ ញុាំអណ្តើកសមុទ្រម៉ោ! អ្នកនេសាទនៅក្បែរផ្ទះខ្ញុំទើបតែដាក់ម៉ងបាន ^^!
វ:ឈប់ៗ! កុំសុីមិត្តខ្ញុំអី ប្អូនអាចស្លាប់បាន T-T
ក: ចុមយក្ស! អណ្តើកចេះនិយាយ!!!!! Oo0!!
ម: សួស្តីក! នេះជាអណ្ដើកប្រភេទក្រាស
វ:​ សូមកកុំសម្លាប់បងប្អូនខ្ញុំអី ព្រោះពួកខ្ញុំជិតដាច់ពូជហើយ។
ម:​ ពិតមែនហើយ! អណ្ដើកដែលវាប្រុងយកទៅស្ងោនោះគឺល្និចប្រផេះ
ហើយវានៅមានល្មិចក្បាលធំ ល្មិចព្រុយបីដែលកម្រឃើញទៀតព្រោះតែការនេសាទខុសច្បាប់។
វ:​​ម៉េចក៏បងដឹង?
ម:​ បងដឹងព្រោះតែអង្គការ fauna and flora មកធ្វើបទបង្ហាញនៅសាលាអន្ដរជាតិ Liger ដល់បងនឹងណា។
វ:​ តើពួកបងចាប់អារម្មណ៍ ទៅមើលជីវភាពរស់នៅសព្វថ្ងៃរបស់ខ្ញុំទេ?
ក+ម: ចាប់អារម្មណ៍!!!!!!
វ:​ ចាំអីទៀត!!តោះទៅ!!
សមុទ្រ (សម្លេងទឹកសមុទ្របក់)​
ក​: យី! សមុទ្រស្អាត់ណាស់!! *o*​ ​(សំឡេងមនុស្សនិយាយគ្នា)
ម: ពិតមែនហើយ ក​ មនុស្ស​ អ៊ូអរណាស់ណ៎ OoO!
វ: បង ឃើញមនុស្សអ៊ូអរសប្បាយ ទេសភាពស្រស់ស្អាត់ តែនេះគឺជាកន្លែងខ្ញំុ កើតពីមុន ជាមួយបងប្អូន បង្កើតដ៏ទៃទៀត។
ក: ចុះម៉េចក៏ បងក្រាស មើលទៅអត់សប្បាយចិត្ត​អីចឹង? T.,T ?
ម:​ ព្រោះអណ្ដើកលែងមានកន្លែងស្ងប់ស្ងាត់សម្រាប់ពងទៀតហើយ។
វ:​ ពិតមែនហើយ!!ដោយសារតែខ្ញុំនិងបងប្អូនដទៃទៀតអាចពងបានគឺនៅកន្លែងដែលខ្ញុំកើត។
ម:​ អូរ!!អីចឹងបងក្រាសទៅពងនៅកន្លែងណាទៅ?
វ:​​​​​ខ្ញុំអាយុ៣០ឆ្នាំហើយធា្លប់ពងបានកូនម្តងៗបានខ្ទង់៩សំបុក។តែកូនមិនអាចញាស់បានព្រោះតែគ្មានកន្លែងអេាយញាស់ដូចនេះខ្ញុំត្រូវរកកន្លែងថ្មីតែខ្ញុំរកមិនឃើញក៏ទំលាក់ពងចោលចូលទៅក្នុងទឹកទៅ។
ក: តែខ្ញុំលឺបងថាបងពងបានម្ដង៩សំបុក​ អីចឹងបានន័យថាមានអណើ្ដកច្រើនហេីយ មិនថាចឺង???
វ: តាមពិតខ្ញុំទទួលបាននៅការគំរាមកំហែងពីសត្វផ្សេងទៀត ហើយមិនថាតែសត្វទេ នៅមានមនុស្សទៀត។
ម: អីចឹង​បានន័យថាអណ្ដើកដែលអាចរស់រាន្ដមានជីវិត​ ហើយរួចផុតពីសត្វ និងមនុស្សគឺមានតិចណាស់ អីចឹងនោះ។
ក:បង! ម៉េចក៏បង ដូចជាស្ងួតទៅៗអីចឹង
វ:នេះប្រហែលកន្លះម៉ោងហើយ បងត្រូវចូលទៅក្នុងទឹកសមុទ្រវិញហើយ។
ក:ក្នុងសមុទ្រមានស្អីខ្លះទៅ?
ម:អីចឹង! យើងនៅជាមួយបង វទៅ
ក:តោះ!
ក្នុងទឹកសមុទ្រ (ពពុះទឹក)
ក: អូយថង់ផ្លាស្ទិកចូលក្នុងមាត់ ToT(សំឡេងថង់ផ្លាស្ទិក)
ម: ចាំបងយកចេញឲ្យ
វ: អុញ! ខ្ញុំស្មានតែជាពពុះទឹក អីចឹងបានន័យថាមិត្តខ្ញុំស្លាប់ដោយសារតែសុីវា YoY
ម: អានេះគឺជាស្អី?
ក: អានឹងគឺជាសំណាញ់ ម៉ង ដបទឹក និងកំទេចគ្រាប់បែក
វ: ហើយក៏មានដែកឆក់ និងនុយ ដែលមនុស្សទុកដាក់ត្រី
ក: អីចឹងគេច្បាស់ជាប្រើរបស់ខុសច្បាប់ហើយ
វ: មែនហើយ!
ម: ក្រៅពីនោះ គឺគេយកសាច់អណ្តើកហូប និងស្នូកទុកតាំង
ក: ពិតជាបំផ្លាញមែន
ម: តើអណ្តើកមានគុណសម្បត្តិអ្វីខ្លះទៅ?
វ: អណ្តើកជួយដល់សត្វតូចៗដោយការសុីពពុះទឹក។ ដូចនេះសត្វទាំងនោះនឹងមានសន្ថេរភាព។ ក្រៅពីនោះនៅជួយកាត់ស្មៅសមុទ្រ ដើម្បីឲ្យលូតលាស់ថ្មី និងខ្ចីសម្រាប់ជាទីជំរកដល់សត្វផ្សេងទៀត
ម: អីចឹង! បើចាប់បានអណ្តើកសមុទ្រទៀត ខ្ញុំនឹងប្រលែងវាហើយ។
ក: ខ្ញុំឈប់ញុាំអណ្តើកទៀតហើយ!
វ: អីចឹងភ្ញាក់បានហើយ
ផ្ទះ (យប់)(ចង្រិតយំ)
ក: បង​ ម! ខ្ញុំយល់សប្តិថាមានអណ្តើកមកពន្យល់សប្តិ
ម: បងក៏អីចឹងដែរ!
ក: ខ្ញុំគិតថាអណ្តើកដែលទុកធ្វើម្ហូបនៅក្រោយផ្ទះគួរតែលែងស្អែកហើយ
ម: មែនហើយ!​ ព្រោះបងគិតថា ចង់ឲ្យសត្វនេះរស់នៅបានយូរ ព្រោះវាមានអាយុវែង ស្រួលមិនស្រួលកំណើន ទេសចរ នៅឆ្នេរសមុទ្រកើនឡើង ហើយក្មេងៗជំនាន់ក្រោយក៏អាច ដឹងទាក់ទងនឹងពួកវាកុំឲ្យដូចគោព្រៃ ដែលបានតែរូបភាព
ក: រាត្រីសួស្តី!
ម: រាត្រីសួស្តី!

“សូមជួយថែរក្សាអណ្តើកសមុទ្រនៅប្រទេសកម្ពុជាទាំងអស់គ្នា”

Leave a Reply

Your email address will not be published. Required fields are marked *