AP Statistics Course

    

  In math class, I am currently taking an AP statistics course. In this particular course, there are lots of efforts and times have to be put into it. I found it fun but also challenging at the same time since it’s a college level course with high vocabularies and plus English is my second language.

 

សន្ទរកថា

  • សូមនសិកា​ចំពោះព្រះរតទាំងបីមានព្រះពុទ្ធ ព្រះធម្ម ព្រះសង្ឃដោយសេចក្ដីជ្រេះថ្លា។
  • ជាបឋមយើងខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំដល់ ព្រះថេរានុថេរៈ ទាំងពីរគណៈជាទីសក្ការៈ!
  • សូមក្រាបថ្វាយបង្គំ ព្រះករុណា ជាព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីខ្ពង់ខ្ពស់បំផុត!
  • សូមគោរព សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាប្រធានកាកបាទក្រហមកម្ពុជាជាទីគោរព!
  • សូមគោរពសម្ដេច ឯកឧត្តម លោកជំទាវ​​ អ្នកឧកញ៉ា លោកឧកញ៉ា អគ្គរាជទូត រដ្ឋទូត អង្គទូត  លោក​ លោកស្រី អ្នកនាង កញ្ញា ព្រមទាំងភ្ញៀវកត្តិយសទាំងអស់ជាទីគោរព។
  • សូមគោរព មន្រ្តីរាជការ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ លោកពូ អ្នកមីង និង​ប្អូនៗ សិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះជាទីមេត្រី។

    ថ្ងៃនេះ ជាថ្ងៃដ៏មហា​នក្ខត្តឫក្ស​ឧត្ដុង្គឧត្ដម​បំផុត​ ទូលបង្គំពិតជាមានភាពសោមន្សរីករាយជាខ្លាំង និងមានកត្តិយសបំផុតដែលបានចូលរួមនៅក្នុងកម្មវិធី​ដ៏ឧឡារិក្សមួយនេះ។ យើងខ្ញុំសូមសម្ដែង នូវមនោសញ្ចេតនារំភើប រីករាយប្រកបទៅដោយតញ្ញូតាធម៍ដ៏ជ្រាលជ្រៅបំផុត ដែលមានវត្តមានរបស់ ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សហមុនី យ៉ាងខ្ពង់ខ្ពស់ជាទីសក្ការៈ ដែលបានចូលរួម ជាអធិបបតីភាព ក្នុងការប្រារព្ធកម្មវិធីសម្ភោធ សាលាអន្តរជាតិឡៃហ្គ័រ ដែលមានទីតាំងស្ថិតនៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកត្រេវឺរ ហ្គីល (Trevor Gile)។

    យើងខ្ញុំពិតជាមានចិត្តសោមន្សរីករាយ ត្រេកអរជាខ្លាំង ដោយបានទទួល​បាន​​អំណោយ​ដ៏មហិមានេះ។​ សាលាអន្តរជាតិឡៃហ្គរ័មានអគារសិក្សាសំរុបចំនួន២ខ្នង។ ក្នុង​នោះអគារទី១ មានបន្ទប់រៀនចំនួន ​​៤បន្ទប់សំខាន់ៗ​ រួមទាំងនោះមានដូចជា ថ្នាក់អក្សរសាស្រ្តខ្មែរ ថ្នាក់គណិតវិទ្យា​ ថ្នាក់រូបវិទ្យា និងថ្នាក់អក្សរសាស្រ្តភាសាអង់គ្លេស។ មិនតែប៉ុណ្ណោះ នៅក្នុងអគារទី២ រួមមានបន្ទប់ពិសោធន៍វិទ្យាសាស្រ្ត បន្ទប់នវកម្ម បន្ទប់វិស្វកម្ម និង​បន្ទប់រចនាកំព្យូទ័រ។​ អ្វីដែលអស្ចារ្យនោះគឺ ក្រៅពីមានអគារសិក្សាដ៏ល្អផូរផងនោះ សាលាអន្តរជាតិឡៃហ្គរ័ក៏មាន ទីកន្លែងស្នាក់នៅសម្រាប់លោកគ្រូ អ្នកគ្រូដែលមានសញ្ជាតិផ្សេងៗពីគ្នាផងដែរ។ លើសពីនេះទៅទៀត សាលា ក៏មានទីកន្លែងស្នាក់នៅរបស់បុគ្គលិក និងគេហដ្ឋានរបស់សិស្សានុសិស្ស ចំនួន២កន្លែងថែមទៀតផង។

   សាលាអន្តរជាតិឡៃហ្គរ័គឺជាសាលាក្រៅរដ្ឋាភិបាល ដូចនេះកម្មវិធីសិក្សារបស់សាលា មានភាពខុសគ្នាទៅនឹងសាលារដ្ឋ។ ចំណែកឯគោលដៅរបស់សាលាវិញ គឺចង់ឃើញសិស្សានុសិស្សនៅទីនេះ និងកូនខ្មែរជំនាន់ក្រោយធ្វើឲ្យប្រទេសរបស់ពួកគេមានការអភិវឌ្ឍនិងរីកចម្រើន។ ជាងនេះទៅទៀត សាលាក៏មានគោលបំំណងឲ្យសិស្ស ក្លាយទៅជាពលរដ្ឋល្អក្នុងសង្គម ចេះគោរពមនុស្សជុំវិញ និងជួយអ្នកដទៃក្នុងពេលអាសន្ន។ អ្វីដែលអស្ចារ្យនោះគឺ សាលាមានការសិក្សាជាគម្រោង ដោយផ្ដល់ឪកាសដល់សិស្សានុសិស្សទាំងអស់បានចុះកិច្ចសិក្សាទៅឯខេត្តនាៗនៃប្រទេសកម្ពុជា​ ហើយប្រទេសមួយចំនួនទៀតនៅក្នុងសកលលោក។

   បើយើងក្រលេកទៅមើលចំនួនសិស្សានុសិស្សរបស់សាលាវិញ គឺមានតែ ៥០​នាក់ប៉ុណ្ណោះដែលក្នុងមនុស្សរាប់ពាន​់នាក់ជុំវិញប្រទេស។ ក្នុងមួយសប្ដាហ៍​សាលាមានការសិក្សាត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះដោយមិនគិត ពីថ្ងៃសោរ៍និងអាទិត្យ។ កាលវិភាគសិក្សាវិញក៏មានការមមាញឹកជាអានេក ដោយចាប់ផ្ដើមពីម៉ោង ៨ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់ និងបន្តនៅម៉ោង ១រសៀលរហូតដល់ម៉ោង​ ៤ល្ងាច។

   ប​ពិត​ព្រះករុណា ព្រះមហាក្សត្រ ជា​ទី​គោរព​ដ៏​ខ្ពង់​ខ្ពស់ សម្ដេច ​ទ្រង់ ​ឯកឧត្ដម​ លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី បង​ប្អូន​ប្រជាពលរដ្ឋ មន្ត្រី​រាជការ លោកគ្រូ អ្នកគ្រូ និង​ក្មួយ​ៗ​សិស្សានុសិស្ស​ទាំង​អស់

   ជាទីបញ្ចប់ និង​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ជា​ប្រវត្តិសាស្ត្រ ក្នុងការ​សម្ពោធ​សាលាអន្តរជាតិឡៃហ្គ័រ នៅទីក្រុងភ្នំពេញនេះ យើងខ្ញុំ​ព្រះករុណា​ សូម​ថ្វាយ​ព្រះ​រាជ​សព្ទសាធុការ​ពរ ​បវរ​មហា​ប្រសើរ​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះ​បរម​នាថ នរោត្តម សីហមុនី ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ សូម​ទ្រង់​ប្រកប​ដោយ​ព្រះ​បរម​សុខ​ក្សេមក្សាន្ត ព្រះជន្មាយុ​យឺន​យូរ ព្រះ​បញ្ញាញាណ​ភ្លឺថ្លា ដើម្បី​ដឹកនាំ​ព្រះ​រាជាណាចក្រ​កម្ពុជា ឆ្ពោះ​​ទៅ​កាន់​ភាព​រីក​ចម្រើន និង​សម្បូរណ៍​រុងរឿង​តរៀងទៅ។ សូម​ថ្វាយ​ប្រគេន និង​ជូនពរ​បវរ​ប្រសើរ​សម្ដេច​ព្រះអង្គ ឯកឧត្ដម លោកជំទាវ លោក​ឧកញ៉ា លោក​លោកស្រី​ សមាជិក ​សមាជិកា ​និង​អង្គ​ពិធី​ទាំងមូល​សូម​ប្រកប​ដោយពុទ្ធពរទាំង៤ប្រការ​គឺ អាយុ ​វណ្ណៈ​ សុខៈ ​ពលៈ​ជានិច្ច​និរន្ត​ត​រៀង​ទៅ។ ​​សូមអរព្រះគុណ សូមអរគុណ

Assembly 3D Printer

     My round 1 ASE focused on building a 3D printer. I was assembly the new printer for Liger, it was a Prusa original i3 MK2. I had a really hard time assembly the printer because I need to use as little force as possible, the instruction is so confusing that so time you can break thing because the instruction is clear. At the end, I can complete the assembly of the printer.  

from: https://www.prusa3d.com/

Animation

         My round 1 exploration focused on animation and was led by Sothea from ithinkasia. In this exploration, I learned how to draw various characters, animals, and humans. I felt inept at drawing, so it was more difficult than previous explorations and took me out of my comfort zone. Before this exploration, I created 3d animation using the software Blender, so this experience pushed me to the next level of understanding. Now I can create my own story and can understand the steps needed to complete animation. My team also went to ithinkasia, located in Phnom Penh, to meet and work with Patrick, a professional animator at Dreamwork. At ithinkasia, we learned how to animate bouncing balls with a program called Opentoonz.