តែងសេចក្ដីពន្យល់

ប្រធានបទ:​ មានពំនោលមួយបានពោលថា<ស្រ្ដីជាមាតាពិភពលោក>ចូរពន្យល់

នៅលើពិភពលោកនេះត្រូវតែមានភេទប្រុសនឹងស្រីទោះបីជាមនុស្សឬក៏សត្វ។ ធម្មជាតិបាន បង្កើ​តឲ្យមនុស្សស្រីនឹង ប្រុសឲ្យមានអត្តចរិករុបរាង កម្លាំងឲ្យបានខុសគ្នា។ មនុស្សីនឹងមនុស្ស ប្រុសមានសិទ្ធិអភិវឌ្ឍនៅក្នុងសង្គម ​គ្រួសារ ប្រទេសជាតិដែល។ បើសិនសង្គម​គ្រួសារមនុស្សប្រុស ខ្លាំង ក៏ត្រូវការស្ត្រីដើម្បីលើកទឹកចិត្ត។ ជាមួយគ្នានេះដែលទើបមានពំនោលមួយពោលថា “ស្ដ្រីជាមាតាពីភពលោក”តើពំនោលនេះមានអត្ដន័យយ៉ាងដូចម្ដេច?

ដើម្បីជាស្ពានទៅកាន់ការយល់ដឹងអំពីប្រធានយើងត្រូវមានការយល់ដឹងអំពីពាក្យខ្លះៗដូចជា ស្រ្ដី មាតា ពិភព​លោក។ នៅពេលដែលយើងឭគេនិយាយអំពីពាក្យស្រ្ដី យោងទៅតាមវចនានុក្រមរបស់ សម្ដេចជួន ណាត នៅទំព័រ១៤៤០ ស្រ្ដី​ គឺមានន័យថា​ ជាគូគ្នាជាមួយបុរស មានពាក្យមួយទៀតគឺ មាតា នៅក្នុងវចនានុក្រមរបស់ សម្ដេចសង្្ឈរាជជួន ណាត នៅទំព័រ​៨៧៨ មាតាមានន័យថា ជាម្ដាយ​ឬក៏ម៉ែ
នៅពាក្យមួយទៀតពិភពលោក​ នៅក្នុងពិភពលោកមានពាក្យពីពិភព លោក។​ ពាក្យពិភពនៅក្នុង វចនានុក្រមរបស់ សម្ដេចជួន ណាត​នៅទំព័រ៧៥៦ ពាក្យពិភពលោកមានន័យថា ជាទីតាំងដែនដីដែលឲ្យមនុស្ស សត្វ រុក្ខជាតិរស់នៅ។

ដូច្នេះពំនោលខាងលើបានពោលថា “ស្រ្ដីជាមាតាពិភពលោក” បានន័យថាស្រ្ដីមាននាទី
យ៉ាងពិសេសទៅលើគ្រប់វិស័យទាំងអស់ក្នុងសង្គមនិងធ្វើឲ្យសង្គមជាតិទទួលនូវភាពរីកចម្រើន។ ក្រលេកទៅមើលលើពិភពលោកបច្នុប្បន្ន​នេះស្រ្ដីត្រូវបានគេលើកឲ្យមានតម្លៃខ្លាំងជាទីបំផុតរហូតដល់បង្កើតទិវាមួយ សម្រាប់រំលឹកខួបដើម្បីលើទឹកចិត្តរបស់ស្ដ្រី ទិវានោះឲ្យនាមថា​ “ទិវាសិទ្ធិនារីអន្ដរជាតិ”​ ដោយកាប្រារព្ធនៅថ្ងៃទីប្រាំបី​​ ខែមីនា ជារៀងរាល់ឆ្នាំ។ ខ្ងុំសូមនិយាយអំពីគ្រួសារ ​ជាមុនគឺស្រ្ដី​មាន តួនាទីជាអ្នក​គ្រប់គ្រងថែរក្សាលើចំណូលចំណាយ ការស្លៀកពាក់ ការទិញសម្ភារៈ និងការហូបចុក។ គ្រួសាររុងរឿងដោយសារភរិយា ស្របនឹងសុភាពសិតបុរាណ មួយឃ្លាលើកឡើងថា “ទ្រព្យគង់ត្បិតស្រីចេះសំចៃទុក្ខ ផ្ទះធំស្រណុកត្បិតភរិយាចេះរៀបចំទុកដាក់”។ ដើម្បីភស្ដុតាង យើងក្រលេកទៅមើលអក្សរសិល្ប៏ខ្មែរ​ រឿងមាយើង​ ដែលដំណើររឿងឆ្លុះបញ្ចាំងពី​គុណសម្បត្ដិរបស់ ស្ដ្រីក្រាប់លក្ខណ៍ជាភរិយាក្រោយរបស់មាណព។ ស្រ្ដីគ្រប់លក្ខណ៍បានយោងតោងឲ្យចៅមាណព
ឲ្យមានជីវភាពធូធារនិងមានកេរ្ដិ៍ឈ្មោះល្បីសុះសាយ រហូតបានជាមនុស្សចំនិតរបស់ស្ដេច។ នៅក្នុងរឿងដដែលងាក​ទៅមើលស្ដ្រីខាតលក្ខណ៍ដែលជាភរិយា ដើមរបស់ចៅមាណពជា ស្ដ្រីខ្ជះខ្ជាយគ្មានចេះសន្សំសំចៃនៅទីបំផុតសម្បត្តិរបស់នាយសំពៅត្រូវរលាយត្រឹមតែមួយប្រព្រិច​ភ្នែក។

យើងទៅមើលរឿងធនញ្ជ័នដែលបានបង្ហាញអំពីចំណុចល្អរបស់ស្រ្ដី។ សំដៅទៅមើលនាងសួស្ដីត្រូវជាភរិយាធនញ្ជ័ន ដែលនាងបានធ្វើអំពើល្អជាច្រើនដូចជា នាងបានចែកសម្បត្តីរបស់ខ្លួន ទៅអ្នកក្រីក្រនិងជួយមើលការខុសត្រូវទៅលើប្ដី។ មានអំណះអំណាងបានលើកឡើងដោយមានរឿងភូមិតិរិច្ឆានដោយមាននាងនីនិងនាង ប៊ីដែលមានភាពក្លាហានដើម្បីទាមទាយកសិទ្ធិសេរីភាពឲ្យអ្នកភូមិក្រាំងលីវនិងជួយរំដោះប្ដីរបស់ប្ដីរបស់ខ្លួននិងបំផុសបំផុលឲ្យអ្នកភូមិក្រាំងលីវឲ្យកក្លាហានវាយយកទីលំនៅរបស់ខ្លួនបវិញពីបារាំង។ នាងនីនិងនាងប៊ីបាខ្លាចទៅជាវីរៈនារីនៅក្នុងចិត្តរបស់អ្នកខេត្តកំពង់ឆ្នាំងនិង សូម្បីតែទូទាំងប្រទេស ។​
ជាងនេះទៅទៀតបើគេនិយាយអំពីវិស័យសេច្ចកិច្ចជាតិគេក៏បានឃើងថាស្ដ្រីបានចូលរួមសកម្មភាពនេះជាខ្លាំងហើយក៏ដៃគូរបស់បុរសដែលព្រមជាងនេះស្ដ្រីមិនចាញ់បុរសដោយការងារខ្លះដែលនារីអាចធ្វើបានដូចជា ការដកស្ទូង ជានិយោ​ជក ប្រធានអង្គការ​ សាស្ដ្រាចារ្យ វេជ្ជបណ្ឌិត។ ស្រ្ដីក័មានចំណែកមួយដែល ធ្វើឲ្យសេច្ចកិច្ចជាតិបានរីកចម្រើន។

សរុបសេចក្ដីមក តាមការរៀបរាប់ខាងលើបានឲ្យឃើញថា នារីបានដើរតួនាទីដ៏ល្អមួយនៅ ក្នុងសង្គមដូចសុភាសិតខ្មែរដែលបានលើកឡើងថា “សំណាបយោងដី ស្រីយោងបុរស” ជាដើម។

ទៅតាមទស្សនៈរបស់ខាងលើពិតជាមានខ្លឹមសារឲ្យយើងចេះលើកដំកើនស្ដ្រីនិងឲ្យសិទ្ធិស្ដ្រីឲ្យបានច្រើនបំផុតដែលអាចធ្វើបានបើសិនជាសង្គមមួយដែលមិនមានស្រ្ដីសង្គមនោះមិនមានភាពរីកចម្រីនច្រើននោះទេ។ ដូច្នេះស្រ្ដីត្រូវប្រកាន់នូវប្រពៃណីខ្មែរដែលសមទៅពាក្យថា​“ស្រ្ដីជាមាតាពិភពលោក”។

One Reply to “តែងសេចក្ដីពន្យល់”

  1. This essay was good in the sense that it follows the fundamental laws and rules of the traditional Khmer essay, but the context is just off the world. It’s very sexist and undermining women to the notion that they are better left to do the household work.

Leave a Reply

Your email address will not be published. Required fields are marked *